ប៉ុន្តែ អ្នកក៏គួរតែរកឳកាសសួរនូវសំនួរដែលអ្នកឆ្ងល់ផងដែរ ។ នោះគឺខ្លួនអ្នក!
ខាងក្រោមនេះជាកំរងសំនួរដែលទាក់ទងទៅនឹងសុខភាពរបស់លោកអ្នក ។
សំនួរសំរាប់បង្កើតនូវទំនាក់ទំនងជាមួយវេជ្ជបណ្ឌិត ៖
- តើអ្នកអាចរក្សាការសំងាត់របស់ជំងឺខ្ញុំបានទេ?
 
- តើខ្ញុំអាចជួបអ្នកក្នុងបន្ទប់ដោ្យគ្មានគ្រួសាររបស់ខ្ញុំបានទេ
 
សំនួរសាកសួរអំពីជំងឺ ឬ រោគសញ្ញា ៖
- តើខ្ញុំមានជំងឺអ្វីទៅ?
 
- តើជំងឺនេះបណ្តាលមកពីអ្វី?
 
- តើវាអាចធ្ងន់ធ្ងរដែរឬទេ?
 
- តើជំងឺរបស់ខ្ញុំ អាចចំលងទៅអ្នកដ៏ទៃបានដែរឬទេ? ដោ្យរបៀបណាដែរ?
 
- តើខ្ញុំគួរតែតមចំណីអាហារ ឬ សកម្មភាពអ្វីខ្លះទៅ?
 
- តើខ្ញុំអាចទៅរៀន ឬ ធ្វើការបានដែរឬទេ?
 
- តើធ្វើដូចម្តេច ទើបខ្ញុំអាចការពារវាមិនអោ្យកើតឡើងម្តងទៀត?
 
សួរអំពីការប្រើប្រាស់ថ្នាំពេទ្យ
- ថ្នាំនេះមានសកម្មភាពយ៉ាងដូចម្តេច?
 
- បើខ្ញុំមិនលេប មានអ្វីអាចកើតឡើង?
 
- តើថ្នាំនេះមានផលប៉ះពាល់អ្វីដែរឬទេ?
 
- ខ្ញុំត្រូវប្រើប្រាស់ថ្នាំនេះដល់ពេលណាទៅ?
 
- ចុះប្រសិនបើខ្ញុំភ្លេចទទួលទានថ្នាំនេះ?
 
- បើខ្ញុំសង្កេតឃើញថា ថ្នាំនេះគ្មានប្រសិទ្ធិភាពសោះ តើចាំដល់ពេលណា ទើបខ្ញុំទាក់ទងមកលោកគ្រូពេទ្យ?
 
ការធ្វើតេស្ត និង ការព្យាបាល ៖
- ហេតុអ្វីចាំបាច់ត្រូវធ្វើតេស្ត ឬ ការព្យាបាលនេះ?
 
- តើវាមានអ្វីកើតឡើងបើខ្ញុំមិនទទួលយកតេស្ត ឬ ការព្យាបាលនេះ?
 
- តើវាមានការប្រឈមមុខនឹងអ្វីខ្លះដែរឬទេ?
 
- វាឈឺទេ? ចុះផលប៉ះពាល់វិញយ៉ាងម៉េចដែរ?
 
- តើខ្ញុំត្រូវរៀបចំអ្វីខ្លះ ដើម្បីធ្វើតេស្ត ឬ ការព្យាបាលនេះ?
 

0 comments:
Post a Comment