យំផ្តាំមេឃ - ហេង ពិទូ

១. អង្គុយ​សំកុក​ម្នាក់​ឯង​ ស្រក់​ទឹក​ភ្នែក
អារម្មណ៍​អល់​អែក គិត​មិន​ត្រូវ
កំហុស​ដែល​រូប​បង​សាង សម​ណាស់​ដែល​អូន​ត្រូវ​ទៅ
តែ​ពេល​នេះ​សូម​ពៅ​ អភ័យ​បង

 

២. អារម្មណ៍​រវើ​រវាយ គិត​មិន​យល់ ខ្វាយ​ខ្វល់​អំពល់​សែន​សៅ​ហ្មង
អូន​ឃ្លាត​ចេញ​ទៅ​ហើយ ចិត្ត​អើយ​សែន​ស្ដាយ​នួន​ល្អង
នៅ​ដិត​ដាម​ចាំ​ចង​ អតីត

 

បន្ទរ ៖ បង​មាន​តែ​ស្រែក​យំ បង​មាន​តែ​យំ​ផ្ដាំ​មេឃ
ទោះ​ថ្ងៃ​នេះ​ឬ​ស្អែក បង​នៅ​តែ​ស្នេហ៍
មិន​ផ្លាស់​ប្ដូរ​ទោះ​ស្លាប់​មិន​ប្រែ វិល​វិញ​មក​ឱយ​បង​បាន​កែ
សាង​ស្នេហ៍​នឹង​ស្រី លុះ​ថ្ងៃ​យើង​អវសាន

 

៣. មេឃ​អើយ​ជួយ​នាំ​ទឹក​ភ្នែក ផ្ញើ​តាម​ផង
ទឹក​ភ្នែក​ដែល​បង​សាង​កំហុស
រឿង​ដែល​កន្លង​ហួស ចាត់​ទុក​ជា​មេរៀន​ចុះ
យំ​ថ្ងៃនេះ​អោ្យ​អស់​ចាប់​ផ្ដើម​ថ្មី

0 comments:

Post a Comment

Template Design by SkinCorner Edited by Dr. PHEARA