ពង្រីកដើមទ្រូងបានទេ?

១. តើនាងខ្ញុំអាចពង្រីកដើមទ្រូងរបស់នាងខ្ញុំបានដោ្យវិធីណា?
២. តើវាមានសុវត្ថិភាពទេ?
៣. កន្លែងណាដែលមានសេវាកម្មនេះ?
– Britta*

ចំលើយ ៖

ទោះបីជា សព្វថ្ងៃនេះ មានផលិតផលជាច្រើនដែលអាចបានអះអាងថាអាច
ជួយពង្រីកទំហំដើមទ្រូង (boost breast size) បានយ៉ាងណាក៏ដោ្យ, អ្នកគួរតែ
សន្សំលុយទុកវិញ ។ ពួកវាគ្មានប្រសិទ្ធិភាពទេ ។ ដើមទ្រូងរបស់អ្នកនៅតែរីក
ធំធាត់ និង ផ្លាស់ប្តូរខ្លះៗរហូតឈានដល់ទំហំចុងក្រោយ ។ នារីមួយចំនួននឹង
រីករាយ ហើ្យពេញចិត្តបើសិនជាគេមានសុដន់មូលក្លុំ ហើ្យតឹងណែន ។

ពីពេលមុន មកដល់បច្ចុប្បន្ននេះ មាននារីមិនតិចនាក់ទេ ដែលមិនពេញចិត្តទៅ
នឹងដើមទ្រូងរបស់ខ្លួន ហើ្យខិតខំរកវិធីកែខៃដើម្បីផ្លាស់ប្តូររូបរាងរបស់ពួកគេ ។

ក៏ប៉ុន្តែមានស្រ្តីមួយចំនួនដែលមានដើមទ្រូងធំពីធម្មជាតិបាននិយាយថា វាពិតជាពិបាកណាស់ដែលត្រូវស្ពាយវារាល់ថ្ងៃបែបនេះ ។ ខ្នង និងស្មារបស់ពួកគេឈឺព្រោះតែវា ហើ្យពួកគេ wish ថានឹងដើមទ្រូងរបស់ពួកគេនឹងតូចជាងនេះ ។

ការវិវត្តន៍ត្រូវបានបញ្ចប់, មធ្យោបាយដើម្បីផ្លាស់ប្តូរទំហំសុដន់គឺ ការវះកាត់
(cosmetic surgery) ដែលប្រឈមមុខទៅនឹងបញ្ហារាងកាយ និង សុខភាព ផ្លូវចិត្ត ថាតើយើងពេញចិត្តនឹងដើមទ្រូងថ្មីឬទេ?

0 comments:

Post a Comment

Template Design by SkinCorner Edited by Dr. PHEARA